Skip to main content

រឿងសាមញ្ញមួយចំនូនដែលអ្នកគិតខុសពីគូស្នេហ៍ដ៏កក់ក្តៅ

ជាទូទៅមនុស្សគ្រប់រូបមិនថាអ្នកណាក៏ដូចអ្នកណាគឺតែងតែចង់បានស្នេហាមួយដែលឥតខ្ចោះដូចក្នុងខ្សែរភាពយន្ត ដែលពួកគេតែងតែគិតខុសថា​គូស្នេហាពិតប្រាកដមួយគូ,ពួកគេមានជីវិតរស់នៅដ៏រីករាយឥតខ្ចោះមួយហើយមានភាពចុះសម្រុងគ្នាគ្រប់រឿង ។

ផ្ទុយទៅវិញវាគ្រាន់ជាការរំពឹងទុកដ៏ខុសស្រលះមួយដែលថ្ងៃនេះយើងនិងធ្វើការលើកយកចំនុចមួយចំនួនពាក់ព័ន្ធនិងការរស់នៅរបស់គូស្នេហ៍ដ៏រីករាយយ៉ាងពិតប្រាកដមកឲ្យអ្នកទាំងអស់គ្នាដើម្បីជៀសវាងការរំពឹងទុកខុសនៅថ្ងៃក្រោយ ។

1.គ្រប់យ៉ាងពុំចាំបាច់ចាប់ផ្តើមដោយភាពផ្អែមល្ហែមខ្លាំងនោះទេ

វាមិនចាំបាច់ទាល់តែចាប់ផ្តើមឡើងដោយញ៉ាំអាហារក្រោមពន្លឺភ្លើងទៀនជាមួយគ្នាទេទើបមានភាពកក់ក្តៅ រឿងដែលសំខាន់ឲ្យតែអ្នកមានអារម្នណ៍ថាមានសុវត្ថិភាពនិងមានភាពរីករាយពេលនៅជិតគេទៅគឺវាបានហើយ។ ទំនាក់ទំនងដ៏រឹងមាំមួយវាកើតមានឡើងបានគឺនៅពេលអ្នកនិងដៃគូយោគយល់គ្នានិងសើចសប្បាយពេលនៅជាមួយគ្នាហើយចេះដោះស្រាយបញ្ហាកើតឡើងជាមួយគ្នាដោយពុំធុញទ្រាន់ទៅគឺវាចប់ហើយ ។

2.គូស្នេហ៍ដ៏រីករាយតែងតែមានចំនូលចិត្តដូចគ្នា

មនុស្សគ្រប់រូបតែងតែមានចំនង់ចំនូលចិត្តនិងទម្លាប់ក្នុងការរស់នៅខុសៗពីគ្នា អ្នកខ្លះក៏ចូលចិត្តលេងបាល់ ហើយអ្នកខ្លះក៏ចូលចិត្តច្រៀងកំសាន្តសប្បាយទៅវិញ។ កុំយល់ច្រលំថាអ្នកចូលចិត្តមើលល្ខោនហើយដាច់ខាតដៃគូអ្នកត្រូវតែចូលចិត្តមើលល្ខោនដូចអ្នកដែរនោះដោយជួនកាលគេអាចនិងចូលចិត្តមើលតន្ត្រីសម័យឬចូលចិត្តមើលកីឡាផ្សេងៗដោយពេលខ្លះអាចនិងមិនត្រឹមតែចូលចិត្តអ្វីផ្សេងទេ តែគេអាចនិងស្អប់នូវអ្វីដែលយើងចូលចិត្តផងក៏មិនដឹង។ ដូច្នេះហើយត្រូវប្តូរការយល់ឃើញរបស់អ្នកដែលថាទាល់តែមានចំនូលចិត្តដូចគ្នាទើបអាចស្រលាញ់គ្នាបាននោះចេញទៅព្រោះពេលខ្លះទៅទម្លាប់និងចំនូលចិត្តដែលខុសគ្នានេះហើយដែលជាភាពទាក់ទាញឲ្យដៃគូមានភាពចាប់អារម្នណ៍ទៅលើគ្នាក៏ថាបាន ។

3.គូស្នេហ៍មួយគូដ៏កក់ក្តៅពួកគេមិនដែលឈ្លោះគ្នា

កំប្លែងមែនទែនពេលនិយាយដល់ចំនុចនេះ ព្រោះសូម្បីតែខ្ញុំនិងដៃគូរបស់ខ្ញុំក៏ឈ្លោះគ្នាស្ទើរតែគ្មានថ្ងៃលោះដែរ (-_-) ។ តាមការពិតទៅការដែលគូស្នេហ៍មួយគូរនៅជាមួយគ្នាហើយមិនឈ្លោះគ្នាគឺពិតជាល្អខ្លាំងមែនទែន ដែលពួកគេអាចរស់នៅដោយសប្បាយដោយពុំមានបញ្ហាស្មុគស្មាញសម្រាប់គិតច្រើនក្នុងជីវិតគូរបស់ពួកគេ។ តែ ផ្ទុយទៅវិញ គូស្នេហ៍ដែលស្ងៀមស្ងាត់ជាមួយគ្នាខ្លាំងគឺមិនមែនជារឿងល្អទេដែលពួកគេថាមិនត្រូវគឺកំពុងតែឈានទៅការបែកបាក់គ្នាក៏ថាបាន ដែលត្រង់ចំនុចគឺខ្ញុំមិនបានចង់និយាយសំដៅទាំងស្រុងទេថាការដែលឈ្លោះគ្នានោះគឺជារឿងល្អសម្រាប់ដៃគូរ តែខ្ញុំចង់បានន័យថាយើងពុំគួរគិតច្រើនខ្វល់ខ្វាយលើជំលោះតូចៗដែលកើតមានឡើងនោះទេព្រោះវាទូទៅហើយសម្រាប់គូស្នេហ៍គ្រប់ៗរូប ។

កុំឲ្យតែឈ្លោះស្ទើររាល់ថ្ងៃដូចខ្ញុំទៅបានហើយ

4.គេតែងតែស្រលាញ់ចូលចិត្តក្រុមគ្រួសារនិងមិត្តភ័ក្តរបស់ដៃគូខ្លួន

កុំគិតឲ្យសោះថាដៃគូរបស់អ្នកច្បាស់ជាស្រលាញ់ពេញចិត្តគ្រួសារនិងមិត្តភក្តិអ្នកដូចដែលអ្នកស្រលាញ់គ្រួសារខ្លួននោះទេ។ បើវិភាគវែកញែកឲ្យចំទៅ ស្នេហាគឺជារឿងដែលមនុស្សពីរនាក់ព្រមព្រៀងជាមួយគ្នាហើយពួកគេក៏គួរតែកំនត់ព្រំដែនក្នុងការរំពឹងទុកដោយគួរតែយល់ថាវាជារឿងរបស់គេតែពីរអ្នកដោយមិនពាក់ព័ន្ធជាមួយនិងអ្នកដទៃឡើយ។ ខ្ញុំពុំយល់ថាចំនុចនេះវាល្អទាំងស្រុងទេដោយបើយើងគិតពីវប្បធ៌មខ្មែរយើងវិញគឺយើងជាជាតិសាសន៍ដែលមានវប្បធ៌មរុងរឿង មានក្តីស្រលាញ់និងការចែករំលែកខ្លាំង ដូច្នេះប្រសិនបើយើងស្រលាញ់គ្នាហើយក្លាយជាប្តីប្រពន្ធគ្នាយើងគួរគប្បីគោរពស្រលាញ់ក្រុមគ្រួសារម្ខាងទៀតឲ្យដូចជាក្រុមគ្រួសារយើងដែរព្រោះយ៉ាងណាក៏ដោយ យើងបានយល់ព្រមចាប់ដៃគ្នាបន្តរដំនើរទៅមុខទៅហើយ ។

5.គូស្នេហ៍រីករាយតែងតែនៅជាមួយគ្នាជានិច្ច

មិនមែនគូស្នេហ៍គ្រប់រូបតែងតែនៅជាមួយគ្នានោះទេ ពេលខ្លះពួកគេត្រូវាការពេលវេលាខ្លះដើម្បីដកឃ្លាដើម្បីធ្វើរឿងខ្លះសម្រាប់ខ្លួនឯងដែរ។ វាមិនមែនជារឿងអាក្រក់ទេព្រោះការដែលអ្នកសម្រាកខួរក្បាលខ្លះក្នុងការគិតពីបញ្ហាគ្រួសារវាអាចជួយឲ្យអ្នកមានអារម្នណ៍ធូរស្បើយខ្លះ ហើយវាក៏អាចជួយឲ្យគេមានអ្វីដែលថ្មី ឬគំនិតប្លែកៗសម្រាប់បំពេញតម្រូវឬដោះស្រាយបញ្ហាអ្វីមួយដែលកើតឡើងក្នុងគ្រួសារផងដែរ

ត្រូវចងចាំ

កុំរំពឹងថាក្តីស្រលាញ់ដែលអ្នកទទួលបានវាឥតខ្ចោះដូចក្នុងរឿងអី ហើយក៏គួរតែប្រាប់ខ្លួនឯងបែបនេះជានិច្ចដើម្បីដាស់តឿនខ្លួនឯងនៅពេលដែលយើងមិនសប្បាយចិត្តនិងដៃគូយើងព្រោះពេលខ្លះវាអាចគ្រាន់តែជាចំនុចតូចៗប៉ុន្នោះក៏ថាបាន ៕

- ប្រភព Bright Side

Comments

  1. Sands Casino Resort & Spa - Las Vegas, NV
    At Sands Casino Resort 온카지노 & Spa, you can enjoy the best of the best หาเงินออนไลน์ in gaming, dining and entertainment. Experience the septcasino finest in gaming with

    ReplyDelete

Post a Comment

Popular posts from this blog

រូបភាពរបស់ " ទុំទាវ " ក្នុងសម័យលង្វែក

បើនិយាយពីរឿងប្រលោមលោកខ្មែរ ប្រជាជនខ្មែរគ្រប់ៗរូបនរណាក៏ស្គាល់ដែរពីប្រវត្តិរឿងព្រេងខ្មែរ " ទុំទាវ " ដែលជារឿងពិតជាក់ស្តែងដែលអ្នកនិពន្ធបានធ្វើការដកស្រង់យកមកពីតថភាពប្រជាជនខ្មែរនៅសម័យលង្វែក ។ យ៉ាងណាមិញ យើញពុំឃើញមានឯកសារណាដែលបានបញ្ជាក់ពីមុខមាត់ពិតរបស់ នាងទាវ ជាមួយនិងនេនទុំឡើយ ។ ដោយឡែក កាលពីពេលមុននេះបន្តិចយើងឃើញមាន FACEBOOK PAGE មួយធ្វើការបង្ហោះរូបភាពបកស្រាយថា " នេះគឺជារូបនេន"ទុំទាវ"ពិតដែលបងប្អូនមិនដែលស្គាល់ ធ្លាប់តែឃើញតួក្លែងក្លាយ " ។ សូមទស្សនារូបភាពខាងក្រោម ៖ បន្ទាប់ពីបាន POST រូបភាពនេះរួចមក ឃើញថាមានទស្សនិកជនជាច្រើនបានធ្វើការបញ្ចេញមតិដោយខ្លះយលស្របនិងខ្លះទៀតបានធ្វើការសើចចំអកដល់ម្ចាស់ PAGE : ដោយហេតុថាពុំមានឯកសារយោងច្បាស់លាស់ កូនខ្មែរម្នាក់បានធ្វើការបញ្ចេញមតិតាមបណ្តាញសង្គមផ្ទាល់របស់ខ្លួនដោយលោកបានលើកឡើងថា " សួស្តី មិត្ត ៗ បើគេ កុហក ថា រូបណាមួយ ជាទាវ អ្នកកុំជឿ គេ ដាច់ខាត ព្រោះ កាមេរ៉ា camera ដំបូងដែលលក់ ក្នុងឆ្នាំ១៨៨៨ ហើយក្រុងលង្វែក ឆេះដោយសៀមដុត ក្នុងឆ្នាំ ១៥៩៤ ម្យ៉ាងទៀត កាមេរ៉ា ដំបូង ធំណាស់ រូបភាព អ្នករបាំសម័យព្រះអង្គ ដួង មិនមានផង ភាគច្រើន បារាំងគូរ

ទិន ហ្វី​នឹង​សម្ដែង​រឿង​ "ក្បាច់​គុន​ពូថៅ​ហោះ" វគ្គ​២ ​ជាមួយ Jack Ma

បណ្ដាញ​ព័ត៌មាន​ចិន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង Stephen Chow នឹង​ផលិត​ភាពយន្ត "The Mermaid” និង "Kungfu Hustle” វគ្គ​២ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្ទះសារ​យ៉ាង​ខ្លាំង។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា​ស្ដេច​កំប្លែង​ទិនហ្វី​កំពុង​រើស​តួ​សម្ដែង​ឲ្យ​ភាពយន្ត "The Mermaid” វគ្គ២។ រឿង​នេះ​នឹង​ត្រូវ​បាន​ថត​នៅ​ដើម​ឆ្នាំ​២០១៨។ តារា​សម្ដែង​ត្រកូល Chow កំពុង​ស្ទាក់ស្ទើរ​មិន​ដឹង​ថា​គួរ​ទុក​ក្រុម​ការងារ​ចាស់​ឬ​ប្ដូរ​តួ​ថ្មី។ ក្នុង​ពេល​តែ​មួយ​បណ្ដាញ​ព័ត៌មាន Sina បាន​បញ្ជាក់​ថា​តារា​អាយុ​៥៥​ឆ្នាំ​ក៏​នឹង​ថត​រឿង "ក្បាច់​គុន​ពូថៅ​ហោះ" វគ្គ​២​ក្រោយ​​​ពេល​​វគ្គ​១​ដាក់​បញ្ចាំង​១៣​ឆ្នាំ។ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​មហាសេដ្ឋី Jack Ma ក៏​នឹង​ចូលរួម​ក្នុង​ភាពយន្ត​នេះ​ដែរ។“ទិន ហ្វី​លាប​សក់​ខ្មៅ​ដើម្បី​ថត​រឿង​ថ្មី។ ចូល​ថត​រឿង​មែន តែ​គាត់​មិន​សម្ដែង​ច្រើន​ឡើយ។ រឿង​នឹង​ត្រូវ​បាន​បញ្ចាំង​នៅ​ឆ្នាំ​២០២០" Sina បន្ថែម។ ក្រោយ​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ ពូតាត​ដែល​ជា​តួ​ដៃ​គូ​ដ៏​ស៊ី​សង្វាក់​គ្នា​ជាមួយ​ទិន​ហ្វី​ជា​ច្រើន​ឆ្នាំ​ន